ក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសយុវជនភូមិ សង្កាត់ នៅក្រុងច្បារមន នាព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ នេះ ឯកឧត្តម សត្យា វុធ ប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត បានជម្រាបជូនថា ការរៀបចំកម្មវិធីនេះ គឺមានគោល បំណងសំខាន់គឺដើម្បីជ្រើសរើសយកយុវជនដែលមានសមត្ថភាព ប្រជាប្រិយភាព និងមានគុណធម៌ ដើម្បីជាកម្លាំងបន្តវេនក្នុងការដឹកនាំនៅពេលអនាគត ស្របពេលដែលយុវជននៅមានកម្លាំងតិចតួចនៅឡើយនៅកម្រិតអ្នកដឹកនាំ ពិសេសនៅកម្រិតថ្នាក់ក្រោមជាតិ ដូចជាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ភូមិ។ យុវជនដែលជ្រើសរើសបាន នឹងមានការបណ្តុះបណ្តាលបំប៉នសមត្ថភាព ដើម្បីក្លាយខ្លួន ជាយុវជនឆ្នើម និងជាវាគ្មឹនរបស់គណបក្ស នាពេលអនាគតផងដែរ។